កៅអីសាឡុងមានជើងទម្របញ្ជាក់ពីបុគ្គលិកលក្ខណៈដោយសារតែវាបង្ហាញពីស៊ុំឈើ (ជាទូទៅមាន រាងកោង) និងមានធ្នាក់ដៃនៅផ្នែកខាងក្រោមជាជាងនៅផ្នែកខាងក្រោយ។ លក្ខណៈពិសេសផ្សេងៗ ទៀតមានដូចជាបន្ទាត់ជាប់ៗគ្នា ហើយមិនមានខ្នើយនៅផ្នែកខាងក្រោយទេ ដូចរូបបង្ហាញនៅខាង លើ បើទោះបីជាអ្នករចនាម៉ូដជ្រើសរើសយកការដាក់បញ្ចូលផ្នែកខ្លះ ហើយយើងពិតជាសប្បាយចិត្ត ជាមួយនឹងលទ្ធផលរបស់វា។​

 

. កៅអីសាឡុងមានកន្លែងទ្រាប់អង្គុយ

 

វីធីសាស្ត្រល្អបំផុតដើម្បីឲ្យបានដឹងថាតើសាឡុងនោះជាសាឡុងមានកន្លែងទ្រាប់អង្គុយឬយ៉ាងណា? សូមពិនិត្យមើលឡេវកិបនៅផ្នែកខាងលើ។ ធ្នាក់ដៃមានក្បាច់រាងកោងរមូរ ហើយមានកម្ពល់ដូចគ្នាទៅ នឹងផ្នែកខាងក្រោយ។ ត្រឡប់ទៅកាន់សម័យកាលនាសតវត្សទី១៨ សាឡុងមានកន្លែងទ្រាប់អង្គុយ មានរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍នៅពីក្រោយ។ គហិបតីជំនាន់ទីបួននៃសាឡុងមានកន្លែងទ្រាប់ អង្គុយនៃប្រទេសអង់គ្លេសត្រូវបានគេរៀបរាប់ថាវាជាបេសកកម្មដំបូងបំផុតមួយ ជាពិសេសធ្វើការស្នើ សុំនូវធាតុនៃគ្រឿងសង្ហារឹមដែលអនុញ្ញាតិឲ្យបុរសម្នាក់អាចអង្គុយបីលើប្រកបដោយផាសុកភាព បែប នេះនឹងមិនធ្វើឲ្យវ៉ាលីរបស់គាត់ជ្រួញទេ។

សាឡុងមានកន្លែងអង្គុយក្លាយទៅជានិមិត្តសញ្ញានៃភាពជាអ្នកមានស្តុកស្តម្ភ ហើយវាមិនបាត់បង់នូវ សម្រស់ដ៏សាំញ៉ាំរបស់វាឡើយ។ រចនាបថនេះត្រូវបានកំណត់ដោយការប្រើប្រាស់ស្បែក ធ្នាក់ដៃកោង រមូរ កន្លែងផ្អែកខាងក្រោយមានកម្ពស់ស្មើគ្នាដូចទៅនឹងធ្នាក់ដៃ មានស៊ុំកញ្ចុំកំណាត់តុបតែង ហើយ មិនមានខ្នើយនៅផ្នែកខាងក្រោយទេ។ វាគឺជាបំណែកមួយដែលអ្នករំពឹងចង់បានយកមកដាក់នៅក្នុង បណ្ណាល័យ។

 

. សាឡុងខ្នងអូដ្ឋ

 

រចនាបថសាឡុងខ្នងអូដ្ឋត្រូវបានចែកចាយទៅកាន់អ្នកផលិតទូ និងអ្នករចនាគ្រឿងសង្ហារឹមនៅក្នុងទី ក្រុងឡុងដោយលោក ថូម៉ាស ឈីផិនដាល ជាឈ្មោះដែលមានឥទ្ធិពលខ្លាំងនៅក្នុងវិស័យតែងលម្អរ នៅប្រទេសអង់គ្លេសនាសតវត្សទី១៨។ សាឡុងខ្នងអូដ្ឋពិតប្រាកដមានជើងទម្រនៅផ្នែកខាងក្រោយ ដែលវាលេចឡើងនៅចំណុចខ្ពស់បំផុតនៅចំកណ្តាល ហើយនឹងនៅចុងសងខាងបន្តិច។ ផ្នែកខាង ក្រោយជាទូទៅមានបូកមួយ ឬពីរ។

លក្ខណៈពិសេសផ្សេងទៀតរួមមានដូចជាផ្នែកកោងរមូរ ឬធ្នាក់ដៃជ្រុង បញ្ឃរត្រង់ជ្រែងជើង ហើយ ជាទូទៅមិនមានខ្នើយនៅផ្នែកខាងក្រោយទេ។ យើងចូលចិត្តអ្នករចនាដាក់បញ្ចូលគ្នាដែលមាន លក្ខណៈជម្រុញនៅលើសាឡុងខ្នងអូដ្ឋដូចមាននៅក្នុងរូបខាងលើ ធ្វើឲ្យវាមានលក្ខណៈធម្មតា និង មានរូបរាងគួរឲ្យទាក់ទាញ។ ​

 

. សាឡុងកៅអីធ្នាក់ដៃរមូរអង់គ្លេស

ធ្នាក់ដៃរាងមូលបញ្ជាក់ពីរចនាបថនៃសាឡុង ដែលមានពូករាងធូរៗនៅផ្នែកខាងក្រោមដែលធ្វើឲ្យវា ក្លាយទៅជាជម្រើសកាន់តែមានផាសុកភាព។ វាប្រហែលជាប្រភេទសាឡុងដែលមានផាសុកភាព បំផុតដែលអ្នកធ្លាប់បានជួប សាឡុងធ្នាក់ដៃរមូរអង់គ្លេស (ឬ ក្លឹប) ពូកដែលមានកាលបរិច្ឆេទបើក សតវត្ស និងមានលក្ខណៈជនបទរបស់ប្រទេសអង់គ្លេស។ លក្ខណៈពិសេសមួយចំនួនមានដូចជា កន្លែងផ្អែកខាងក្រោយមានរាងចង្អៀត (មានន័យថាពូកមិនអាចផ្លាស់ប្តូរបាន) ទន់ ជាប្រភេទពូក ដែលមានលក្ខណៈទូលាយ មានធ្នាក់ដៃសម្រាប់ផ្អែក និងមានកន្លែងដាក់បត់ជើងនៅផ្នែកខាងក្រោម របស់វា។ វាអាចធ្វើឲ្យមានការស្ញើចសរសើរសម្រាប់ការរចនានាសហសសម័យ បន្ថែមភ្ជាប់ជាមួយនូវ ភាពកក់ក្តៅដែលគេហដ្ឋានសម័យទំនើបត្រូវការបំផុត។​

 

. សាឡុងឡសុន

 

មិនដូចជាសាឡុងធ្នាក់ដៃរមូរអង់គ្លេស ផ្នែកខាងក្រោយនៃសាឡុងឡសុនមានលក្ខណៈទូលាយ។ សាឡុងប្រភេទនេះមានធាតុផ្សំពាក់ព័ន្ធទៅនឹងលោក ថូម៉ាស ដាបលយូ ឡសុន ជាអ្នកជំនួញជន ជាតិអាមេរិកកាំង និងជាអ្នកនិពន្ធដែលមានចាត់តាំងបេសកកម្មម៉ាកឲ្យមានផាសុកភាពបន្ថែមទៀត។ សាឡុងឡសុនដំបូងបំផុតមានបំពាក់មកជាមួយនឹងស្រទាប់ផ្នែកខាងក្រោយជាមួយខ្នើយ និងពូក ញាត់។

បច្ចុប្បន្នអ្នកអាចមើលដឹងថាវាជាសាឡុងឡសុនដោយសារមានខ្នើយសម្រាប់ផ្អែកបី និងមានធ្នាក់ដៃ ទាបជាងកន្លែងផ្អែក (រចនាបថរមូរបន្តិច ឬបួនជ្រុង ធ្នាក់ដៃអាចមិនមានរាងមូល)។ ប៉ុន្តែរំពឹងថានឹង ឃើញមានម៉ូដែលផ្សេងៗទៀតនៅទីផ្សារ។ អ្នកអាចរកឃើញកំណាត់ និងស្បែក និងសម្ភារៈភ្ជាប់មក ជាមួយផ្សេងៗទៀតមានដូចជាដែក និងឈើ។ ជាជម្រើសល្អបំផុតសម្រាប់បន្ទប់ផ្សព្វផ្សាយរបស់អ្នក បើយើងនិយាយថាដូច្នេះដោយខ្លួនឯង។​

 

. សាឡុងរទេះសេះ

“សាឡុងរទេះសេះ” កើតចេញមកពីពាក្យ “សាឡុងសណ្តូក” មានន័យថាកៅអីវែង។ ការបង្ហាញនេះ បញ្ជាក់ឡើងវិញអំពីរូបរាងកាន់តែទាន់សម័យ ប៉ុន្តែកន្លែងអង្គុយមានវ័ណ្ឌរាងរង្វង់នៅផ្នែកខាង ក្រោយ។ សូមគិតអំពីសាឡុងប្រភេទនេះដែលអ្នកអាចឃើញនៅតាមការិយាល័យនានា។​

 

. សាឡុងធូស៊ីដូ 

                                                                              

ដូចជាសាឡុងមានកន្លែងទ្រាប់អង្គុយដែរ ធ្នាក់ដៃ និងផ្នែកខាងក្រោយរបស់សាឡុងធូស៊ីដូមានកម្ពស់ ដូចគ្នា។ ខុសពីសាឡុងមានកន្លែងទ្រាប់អង្គុយ កន្លែងអង្គុយមានបន្ទាត់លាត និងឆ្លុះគ្នា ហើយវាតែង តែមានស្រោមកំណាត់រាងត្រង់។ ដោយខ្ចីឈ្មោះបីទីក្រុងនៃសួនច្បារធូស៊ីដូនាទីក្រុងញ៉ូយ៉ក សាឡុង ធូស៊ីដូត្រូវបានគេចាត់ទុកថាវាជាសញ្ញានៃភាពទំនើបមួយនៅក្នុងទស្សវត្សឆ្នាំ១៩២០។ 

សាឡុងជំនាន់ទីមួយមានភ្ជាប់មកជាមួយនូវបន្ទាត់តែមួយមានកញ្ចុំ និងមានជើងជ្រែងចេញមកក្រៅ។ ជម្រើសខ្នើយអាចមានមិនមាន ប៉ុន្តែវាបន្ថែមនូវផាសុកភាព ជាពិសេសសម្រាប់កៅអីតម្រេតវែងមាន ធ្នាក់ដៃខ្ពស់។ រចនាបថផ្ងាឡើងលើនេះគឺជាគ្រឿងសង្ហារឹមដែលមានភាពសមមូលសមជាមួយនឹង ឈ្មោះរបស់វាៈ ភាពមិនចេះចប់ និងទំនើបមកព្រមគ្នា។

 

. សាឡុងទំនើបពាក់កណ្តាលសតវត្ស

 

ពាក្យថាទំនើបពាក់កណ្តាលសតវត្សពណ៍នាអំពីចលនារចនាបថសំខាន់មកពីអំឡុងពាក់កណ្តាលទស្សវត្សឆ្នាំ១៩៣០ ដល់ទស្សវត្សឆ្នាំ១៩៦៥។ ធាតុផ្សំរបស់សាឡុងសម្រាប់រចនាបថនេះជាទូទៅមាន ទម្រង់ពាក់ព័ន្ធគ្នាពីផ្នែកខាងក្រោម និងតែងតែមានជើងរាងបួនជ្រុង។ យ៉ាងណាមិញ មានការរំពឹង ទុកច្រើន។

វាគ្រប់គ្រាន់ក្នុងការនិយាយថាសាឡុងទំនើបពាក់កណ្តាលសតវត្ស (MCM) ក្បួនច្បាប់មួយចំនួនត្រូវ បានអនុវត្ត។ អ្នកអាចកត់សំគាល់ពីវាបានដោយសារតែភាពលេខធ្លោនៃផ្នែកខាងក្រៅ តាមរយៈការ ប្រើប្រាស់រូបរាងដើម និងរូបភាពប្រកបដោយអំណាច។ បញ្ជាក់ពីលក្ខណៈរបស់វាដោយសារខ្សែ បន្ទាត់ រូបរាងបួនជ្រុងទ្រវែង មានកញ្ចុំផ្នែកខាងក្រោយ និងមានពូកសម្រាប់អង្គុយ រូបរាងមាំមួន ជើង ទម្រឈើ សាឡុងពាក់កណ្តាលសតវត្សគឺជាជម្រើសដ៏ប្រសើរបើអ្នកចូលចិត្តសោភ័ណភាពដែល “បង្កើតឡើងដោយមនុស្ស”។​

 

. សាឡុងខេណូឡេ

មិនមានសាឡុងនាមុនសតវត្សទី១៧ទេ កៅអីធ្នាក់ដៃត្រូវបានប្រើប្រាស់ជាទ្រង់ទ្រាយធំជំនួសវិញ។ កាលបរិច្ឆេទសាឡុងខេណូឡេនៅក្នុងអំឡុងដើមទស្សវត្សឆ្នាំ១៦០០ នៅពេលដែលកន្លែងអង្គុយ បញ្ឃរត្រង់ត្រូវបានបញ្ជាទិញសម្រាប់សាឡុងខេណូឡេ ជាប្រវត្តិសាស្ត្រគេហដ្ឋានរបស់អង់គ្លេស។ រចនាបថទំនើបអាចមើលដឹងបានដោយសារបង្អែកខ្ពស់របស់វា និងធ្នាក់ដៃដែលអាចរំកិលបាន (នៅ សម័យមុន វាត្រូវបានប្រើប្រាស់សម្រាប់ការពារពីការកេណ្ឌ)។​

 

១០. សាឡុងអង្គុយ

វាត្រូវបានគេស្គាលផងដែរថាជា “កន្លែងអង្គុយជាទីស្រឡាញ់” កៅអីអង្គុយគឺសម្រាប់កន្លែងរស់នៅ ចង្អៀត។ កៅអីអង្គុយនេះត្រូវបានកំណត់ដោយមានកន្លែងបង្អែកខ្នងត្រង់ និងមានកន្លែងសម្រាប់ មនុស្សពីនាក់អង្គុយប្រកបដោយផាសុកភាព។​

 

Source: https://freshome.com/10-sofa-design-styles

 

https://www.elledecor.com/design-decorate/news/g3133/sofa-styles 

 

 

11-12-suphanclassichome_com_CAMBODIA_PISETHZ

เฟอร์นิเจอร์หลุยส์ ตกแต่งบ้าน โซฟา ห ลุย ส์  ชุด รับแขก ห ลุย ส์ และ ของตกแต่งบ้านอีกมากมาย
เฟอร์นิเจอร์หลุยส์ ตกแต่งบ้าน โซฟา ห ลุย ส์  ชุด รับแขก ห ลุย ส์ และ ของตกแต่งบ้านอีกมากมาย

ចំណងជើងៈ រចនាបថសាឡុង ១០ប្រភេទសម្រាប់ដាក់គ្រប់កន្លែង។ ចាប់ពីកៅសាឡុងសណ្តូកវែង រហូតដល់សាឡុងមានកន្លែងទ្រាប់អង្គុយ។

ចំណងជើងៈ រចនាបថសាឡុង ១០ប្រភេទសម្រាប់ដាក់គ្រប់កន្លែង។ ចាប់ពីកៅសាឡុងសណ្តូកវែង រហូតដល់សាឡុងមានកន្លែងទ្រាប់អង្គុយ។

បើអ្នកអានអត្ថបទនេះឱកាសគឺអ្នកអាចធ្វើការរៀបចំកន្លែងឲ្យមានភាពឆើតឆាយជាងមុន ប៉ុន្តែនៅតែ មានការយល់ច្រឡំក្នុងការបញ្ជាក់ពីភាពខុសគ្នារវាងកៅអីសាឡុងពូកវែង និងសាឡុងមានកន្លែងទ្រាប់ អង្គុយ។ នៅក្នុងអត្ថបទនេះយើងធ្វើការចាត់ចំណាត់ថ្នាក់សាឡុងតាមភាពទំនើប ធម្មតា និងរចនាបថ ទាន់សម័យ។ រចនាបថទាំងនេះបង្ហាញពីភាពមិនព្រមចុះចាញ់ពេលវេលា តែនៅតែរកឃើញនៅតាម ផ្ទះនាពេលបច្ចុប្បន្ន។ យើងធ្វើការបង្ហាញពីរចនាបទនីមួយៗ ដូច្នេះហើយធ្វើឲ្យអ្នកមិនអាចកំណត់ពី ភាពខុសគ្នារវាងសាឡុងជើងទម្រ និងសាឡុងខ្នងអូដ្ឋ ប៉ុន្តែអ្នកអាចប្រាប់ពីភាពខុសគ្នាបាន។

 

. កៅអីសាឡុងជើងទម្រ

 

មតិមួយចំនួនមិនមានយោបល់អំពីគ្រឿងសង្ហារឹមនាសតវត្សទី១៨នេះទេវាលើសជាងពីកៅអីសាឡុង មានជើងទម្រ។ សាឡុងរចនាបថនេះ - មានភាពល្បីល្បាញនីពាក់កណ្តាលទីមួយនៃសតវត្សទី១៨ -

គឺ ជាចរិកលក្ខណៈរបស់មហាក្សត្រីអាណេ ល្វីXV និងគ្រឿងសង្ហារឹមសាឡុងខ្នងអូដ្ឋ។ ជាមួយនឹង ផ្នែកខាងលើកោងទៅខាងក្រៅ និងផ្នែកខាងក្រោមកោងទៅខាងក្នុងមានរាងជាអក្សរ s ជើងប្រភេទ នេះមានការពាក់ព័ន្ធគ្នាជាមួយនឹងសម័យកាល ល្វី XV នៃរចនាបទគ្រឿងសង្ហារឹម។

เฟอร์นิเจอร์หลุยส์ ตกแต่งบ้าน โซฟา ห ลุย ส์  ชุด รับแขก ห ลุย ส์ และ ของตกแต่งบ้านอีกมากมาย

SUPHAN CLASSIC HOME CO.,LTD.​

131 Soi Prachanaruemitr, Pracharat Sai 1 Road, Bang Sue District, Bangkok 10800
Phone : 02-9126780-1, 02-9127400-1 Mobile : 089-8146909
Fax : 02-9126782, 02-9127402​

เฟอร์นิเจอร์หลุยส์ ตกแต่งบ้าน โซฟา ห ลุย ส์  ชุด รับแขก ห ลุย ส์ และ ของตกแต่งบ้านอีกมากมาย

131 Soi Prachanaruemitr, Pracharat Sai 1 Road, Bang Sue District, Bangkok 10800
Phone : 02-9126780-1, 02-9127400-1 Mobile : 089-8146909
Fax : 02-9126782, 02-9127402
 

จีเนียส เว็บสวย ติดหน้าแรกๆ Google

DESIGN by